About Us
ប្រវត្ដិសាស្ត្រ
ចូរសូមពីអញ
នោះអញនឹងឲ្យសាសន៍ទាំងឡាយដល់ឯង ទុកជាមរដក
ហើយអស់ទាំងចុងផែនដីទុកជាកេរអាកររបស់ឯង (ទំនុកដំកើង ២:៨)
ភ្លាមៗបន្ទាប់ពីសង្គ្រាមកូរ៉េ អ្នកផ្សាយដំណឹងល្អបែបគ្រិស្តអូស្សូដក់មកពីប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិកបានបង្កើតសាលាបេសកជនមួយនៅប្រទេសកូរ៉េនៅឆ្នាំ១៩៦២ ដើម្បីចិញ្ចឹមអ្នកធ្វើការខាងដំណឹងល្អ។ បន្ទាប់ពីលោកគ្រូ បាក់ អុកស៊ូបានទទួលការបណ្ដុះបណ្ដាលពីសាលាដូចនោះ គាត់បានបង្កើតសាលាព្រះគម្ពីរGood News នៅឆ្នាំ១៩៧៦ ហើយអ្នកផ្សាយដំណឹងល្អជាច្រើនបានរៀនទៅសាលានេះ។ ចាប់ពីដើមឆ្នាំនៅឆ្នាំ២០១០ កម្មវិធីតាមអនឡាញបានចាប់ផ្ដើមសម្រាប់អ្នកដែលចង់រៀនពីការជឿព្រះ។
រហូតមកដល់ថ្ងៃនេះ មនុស្សសរុបចំនួន១៥០០នាក់បានទទួលការបណ្ដុះបណ្ដាលនៅសាលាព្រះគម្ពីរGood News ហើយក្នុងចំណោមពួកគេ ១៣០០នាក់កំពុងតែរស់នៅដើម្បីដំណឹងល្អ ក្នុងនាមជាគ្រូគង្វាលនៅ៩០ប្រទេសជុំវិញពិភពលោក។ លើសពីនេះទៅទៀត ពួកគេកំពុងតែផ្សព្វផ្សាយដំណឹងល្អដែលផ្ដោតទៅលើសេចក្ដីជំនឿដែលពួកគេបានរៀនពីសាលានេះ ដល់មនុស្សជាច្រើនដែលជាប់នឹងអំពើបាបនៅប្រទេសនីមួយៗ ហើយកំពុងតែបំផ្លាស់ប្ដូរប្រទេសជាច្រើន តាមរយៈសកម្មភាពច្រើនបែបក្នុងវិស័យដូចជាយុវជន ការអប់រំ ការស្ម័គ្រចិត្ដផ្នែកវេជ្ជសាស្ត្រ និងជាដើម។
សាលាព្រះគម្ពីរGood Newsផ្ដល់ជូនសេវាកម្មភាសា (អង់គ្លេស កូរ៉េ អេស្ប៉ាញ បារាំង រុស្ស៊ី តួកគី និងខ្មែរ) ដែលអនុញ្ញាតឲ្យសិស្សនៃប្រទេសផ្សេងៗរៀនជាភាសាដែលពួកគេពេញចិត្ដ តាមរយៈប្រព័ន្ធបង្រៀនអនឡាញ។ បច្ចុប្បន្ននេះ កម្មវិធីនេះកំពុងមានដំណើរការនៅប្រមាណ៩០ប្រទេស។